មេដឹកនាំគណបក្សបៃតង ប្រកាសអបអរសាទរ “កិច្ចព្រមព្រៀងសន្តិភាព” កម្ពុជា-ថៃ

មេដឹកនាំគណបក្សបៃតង បានប្រកាសអបអរសាទរ “កិច្ចព្រមព្រៀងសន្តិភាព” កម្ពុជា-ថៃ ដែលបានប្រព្រឹត្តិធ្វើនៅប្រទេសម៉ាឡេស៊ី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី និងជាប្រធានអាស៊ាន។
ឯកឧត្តម ខុន ចាន់នី ប្រធានគណបក្សបៃតង បានមានប្រសាសន៍ថា ៖ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅប្រទេសម៉ាឡេស៊ីដែលមានការកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី និងជាប្រធានអាស៊ាន។ ហេីយឃេីញនៅលបណ្តាញសង្គមបានបង្ហោះពាក្យស្លោក ស្ងាត់តែមិនស្ងៀម ដែលពាក្យស្លោកនេះកំពុងតែល្បីនៅលេីបណ្តាញសង្គម។

ឯកឧត្តម ខុន ចាន់នី បានបន្តថា ក្នុងនាមជាពលរដ្ឋខ្មែរ និងក្នុងនាមប្រមុខគណបក្សបៃតង សូមអបអរសាទរចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលទទួលបានជោគជ័យនៅថ្ងៃនេះ។ ដោយឯកឧត្តមបានបញ្ជាក់ថា ពាក្យស្លោកស្ងាត់តែមិនស្ងៀម គឺជាទ្រឹស្តីរបស់សម្តេចធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្ត្រីកម្ពុជា។